ក្រោយចូលនិវត្តន៍ អ្នកលើកបាល់អាជីពសួន ចាន់ណារ៉ូ ចូលហ្វឹកហាត់វិញប៉ុន្តែមិនទាន់ប្រាកដអាចលេងនៅស៊ីហ្គេមចុងឆ្នាំនេះ
រាជធានីភ្នំពេញ ៖ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលោក អាំង សិរីពិសិដ្ឋ ថ្មីៗនេះបានថ្លែងថា ការវិលត្រឡប់មកវិញរបស់កីឡាករ សួន ចាន់ណារ៉ូ មិនទាន់ប្រាកដថាអាចលេងនៅស៊ីហ្គេមចុងឆ្នាំនេះបានទេ រង់ចាំមើលការហ្វឹកហាត់របស់គាត់ល្អដល់កម្រិតណាសិន។លោក អាំង សិរីពិសិដ្ឋ បន្តថា មិនមែនតែ កីឡាករ សួន ចាន់ណារ៉ូូ នោះទេពោលគឺកីឡាករទាំងអស់មិនទាន់ដឹងថានរណានឹងជាប់បានទៅលេងនោះដែរ ពោលគឺរង់ចាំមើលលទ្ធផលការហ្វឹកហាត់ល្អកម្រិតណា រហូតត្រូវជ្រើសរើស និងចេញបញ្ជីឈ្មោះផ្លូវការសិន។ ចំណែកសួន ចាន់ណារ៉ូ...