ជាការពិតណាស់បងប្អូនខ្សែប្រយុទ្ធ សៀង ចន្ធា អាចនឹងផ្ទេរទៅកាន់ក្លិបព្រះខ័នរាជស្វាយរៀង ក្នុងលក្ខខណ្ឌទិញផ្តាច់កុងត្រា ដែលសេសសល់ជាមួយក្លិបបឹងកេត ពោលថ្មីៗនេះ សៀង ចន្ធា បានបដិសេធនូវសំណើរថ្មី របស់ក្លិបបឹងកេត ដោយជ្រើសយកព្រះខ័នរាជស្វាយរៀង ជាក្លិបទី2 នៃការប្រកបអាជីពកម្រិតក្រុមធំ បន្ទាប់ពីចាកចេញពីសាលាបាល់ទាត់បាទី នៅអំឡុងឆ្នាំ 2019។ ខ្សែប្រយុទ្ធវ័យ 22ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករ ដែលមានតម្លៃខ្លួនផ្ទេរខ្ពស់ជាងគេបំផុត នៃប្រវត្តិសាស្ត្រក្លិបព្រះខ័នរាជស្វាយរៀង ក្នុងរយៈពេល28ឆ្នាំ និងប្រវត្តិសាស្ត្រលីគកំពូលកម្ពុជា រយៈពេល...